Print this page

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួលជួបពិភាក្សាការងារជាមួយលោក Erland Herfindahl

 Wednesday, 27 July 2016 15:38  |    Written by MLVT  |  8251 times

ទីស្តីការក្រសួង៖ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញទទួលជួបពិភាក្សាការងារជាមួយ លោក Erland Herfindahl ឧបការីរងនៃការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្តីពីការពង្រីកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងបញ្ហាផ្សេងៗពាក់ព័ន្ធវិស័យការងារ ៕