Print this page

ពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាជាមួយក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ខូអិលធីឌី

 Thursday, 07 July 2016 18:39  |    Written by MLVT  |  3766 times

នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញធ្វេីជាសាក្សី ក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ខូអិលធីឌី (ប្រទេសកម្ពុជា) និងក្រុមហ៊ុន Nippon Manufacturing Service (ប្រទេសជប៉ុន) ស្តីពីការគ្រប់គ្រងលេីការបញ្ជូនពលករខ្មែរទៅប្រទេសថៃ ការបញ្ជូនកម្មសិក្សាការីខ្មែរទៅប្រទេសជប៉ុន និងការផ្គត់ផ្គង់ហត្ថពលកម្មសម្រាប់សហគ្រាសជប៉ុននៅកម្ពុជា ។ អនុស្សារណៈនៃការយោគយល់គ្នានេះមានគោលបំណងក្នុងការ បង្កេីនការសហការគ្នាបន្ថែមទៀតរវាងក្រុមហ៊ុនទាំងពីរ ក្នុងការគ្រប់គ្រងលេីការបញ្ជូនពលករខ្មែរ ជាមួយនឹងក្របខណ្ឌការងារច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់កិច្ចសន្យាការងាររបស់ពលករខ្មែរនៅប្រទេសថៃ និងកម្មសិក្សាការីកម្ពុជានៅប្រទេសជប៉ុនឲ្យកាន់តែមានប្រសិទ្ធភាព សំដៅក្នុងការការពារសិទ្ធិ និងតួនាទីពលករកម្ពុជាដោយផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវរបស់ពួកគេម្នាក់ៗដោយអនុលោមទៅនឹងច្បាប់ និងបទបញ្ជាផ្សេងៗ ៕