Print this page

កិច្ចប្រជុំអន្តរក្រសួងពិនិត្យលើសេចក្ដីីព្រាង ផែនការសកម្មភាពជាតិ ស្ដីពីីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ(២០១៦-២០២៥)

 Wednesday, 06 July 2016 08:57  |    Written by MLVT  |  3430 times

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីបេីកកិច្ចប្រជុំអន្តរក្រសួងពិនិត្យលេីសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ(២០១៦-២០២៥) និងសេចក្តីព្រាងរាជក្រឹត្យស្តីពីការបង្កេីតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ។ ការប្រឆាំងនឹងពលកម្មកុមារ គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីកសាងប្រទេសជាតិឲ្យរីកចម្រេីនថ្កុំថ្កេីង និងលេីកកម្ពស់ការងារសមរម្យនៅកម្ពុជា។ គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារត្រូវបានបង្កេីតឡេីង ដេីម្បីជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លេីសកម្មភាពជាបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងក៏ជាយន្តការសម្របសម្រួលដ៏ចម្បងក្នុងទិដ្ឋភាពគោលនយោបាយ ច្បាប់ ការអនុវត្តច្បាប់ ការផ្សព្វផ្សាយ និងវាយតម្លៃការអនុវត្តកម្មវិធីដែលពាក់ព័ន្ធនឹងពលកម្មកុមារ ៕