Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម”

 Sunday, 08 December 2024 14:10  |    Written by MLVT  |  482 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម”

(ភ្នំពេញ)៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។ 

 

ឯកឧត្តម ហេង សួរ បានថ្លែងថា ទិវាសិទ្ធិមនុស្ស ១០ធ្នូ ប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិ​ដែលបានអនុម័តនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅក្នុងឆ្នាំ១៩៤៨ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសិទ្ធិសេរីភាព ដោយគ្មានការបែងចែក​ និងរើសអើងអំពីជាតិសាសន៍ ពណ៌សម្បុរ ភេទ អាយុ ភាសា សាសនា មតិយោបល់ ប្រភពដើមនៃជាតិ ឬសង្គម ស្ថានភាពសេដ្ឋកិច្ច កំណើត ពិការភាព ឬស្ថានភាពអ្វីផ្សេងនោះឡើយ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ទិវាសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៤៨ គឺបន្ទាប់ពីសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់រយៈពេល៣ឆ្នាំ ដោយក្នុងន័យនេះបង្ហាញយ៉ាងច្បាស់ថា បើសិនជានៅពេលកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម គឺយើងមិនមានឱកាសក្នុងការនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍនោះឡើយ ព្រោះអ្វីដែលយើងត្រូវការជាចំបងគឺការបញ្ចប់សង្រ្គាម។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកផងដែរថា សម្រាប់កម្ពុជា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារ ជាដើម។ ជាក់ស្តែង ទើបតែក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាមក្នុងប្រទេសទាំងស្រុង ទើបយើងអាចមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ រួមទាំងការគិតគូរពីប្រព័ន្ធគាំពារសង្គមផងដែរ។ ជាពិសេសរហូតមកដល់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកយ៉ាងទូលំទូលាយដែលគ្របដណ្តប់ចាប់តាំងពីអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ រហូតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតផង។   

 

ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព សមាគម ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់

ថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាម​​​ច្បាប់ស្តីពី​ការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែវិច្ឆិកា ​ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុប​ចំនួន ៦ ៤៩១ ក្នុងនោះសហភាពសហជីព​មានចំនួន ៤២, សហ​ព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋាន​មានចំនួន ៦ ១៥៧,​ និង​សមាគម​និយោជកមានចំនួន ១២។ ដោយឡែក ចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦ ៤៤៩ ក្នុងនោះសមាគមមានចំនួន២ ៧៦០, អង្គការក្រៅរដ្ឋាភិបាល ចំនួន៣ ៥៣៦, សមាគមជនជាតិដើមភាគតិចចំនួន ១៥៣។ ទន្ទឹមនេះ សម្រាប់វិស័យសារព័ត៌មាន បច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត,  សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។ ទាំងនេះបង្ហាញថា កម្ពុជាមានលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ។ 

 

ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា៕

 

#MLVT #HENGSour


Click to enlarge image o_1ieihqnbh1bac4rc1kss9841aikr.jpeg
Click to enlarge image o_1ieihqnbh1cju1nmg4dq1ubk1uk1p.jpeg
Click to enlarge image o_1ieihqnbh1ec1raafh5v7f11ke12.jpeg
Click to enlarge image o_1ieihqnbh1h5k1lfk4p31r4k81ns.jpeg
Click to enlarge image o_1ieihqnbh1ioq1v8b78j76vsno15.jpeg
Click to enlarge image o_1ieihqnbh1j5s24n1hanagqq9213.jpeg
Click to enlarge image o_1ieihqnbh1qph4805ufif7kkj14.jpeg
Click to enlarge image o_1ieihqnbh5p8j471jpfb1m1p59u.jpeg
Click to enlarge image o_1ieihqnbh12cg1s5o1md91hb314i2t.jpeg
Click to enlarge image o_1ieihqnbh16ivmhk2ot8q2m7eo.jpeg
Click to enlarge image o_1ieihqnbh31jpf28o2176lfer10.jpeg
Click to enlarge image o_1ieihqnbhauq1mjel7cibgvknq.jpeg
Click to enlarge image o_1ieihqnbhd7u1ufl1ok010l014liv.jpeg
Click to enlarge image o_1ieihqnbhs9qajntn56k1ij511.jpeg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2953.html#sigProIddbe6469346

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.