Print this page

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញទៅចូលរួមទស្សនកិច្ច នៅទីភ្នាក់ងារផ្ដល់សេវាសាធារណៈប្រទេសស៊ុយអែត

 Saturday, 21 May 2016 20:29  |    Written by MLVT  |  3534 times

តបតាមការអញ្ជេីញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារប្រទេសស៊ុយអ៊ែត នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមទស្សនកិច្ចសិក្សានៅទីភ្នាក់ងារផ្តល់សេវាសាធារណៈប្រទេសស៊ុយអែត ក្រោមគម្រោងស្តីពី " ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជនកម្ពុជា " ដេីម្បីសិក្សាពីទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអ៊ែត តួនាទី ភារកិច្ចរបស់ក្រសួងការងារ និងមុខរបរ និងកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងស្តុកខុម ប្រទេសស៊ុយអ៊ែត ៕