Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឧត្តមមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២

 Tuesday, 29 October 2024 19:28  |    Written by MLVT  |  556 times  |   Print  |   Email
  • Image Gallery
ឧត្តមមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២

(សិង្ហបុរី)៖ ឯកឧត្តម ធាង ស៊ាងវេង អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ និងជាប្រធាន ឧត្តមមន្រ្តីការងារកម្ពុជា បានដឹកនាំប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ (20th SLOM) និងកិច្ចប្រជុំ ឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២ (22th SLOM+3) នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី។

 

កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងដឹកនាំដោយក្រសួងធនធានមនុស្ស នៃប្រទេសសិង្ហបុរី ក្នុងនាមជាប្រធានប្តូរវេននៃ SLOM ឆ្នាំ២០២៤-២០២៦ ហើយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ឧត្តមមន្រ្តី ការងារនៃប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លេខាធិការដ្ឋានអាស៊ាន អង្គភាព តាមវិស័យក្រោម SLOM និងភាគីពាក់ព័ន្ធផ្សេងៗទៀត ប្រមាណ១០០នាក់។

 

នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងារ និងសកម្មភាពរបស់អង្គភាពតាមវិស័យក្រោមដែនអាណត្តិរបស់ SLOM ដូចជា ACMW, SLOM-WG, ASEAN-OSHNET, AQRF, ATC និងលទ្ធផលកិច្ចប្រជុំអាស៊ាន ពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ អង្គប្រជុំក៏បានពិនិត្យលើឯកសារអាស៊ានសំខាន់ៗ ក្នុងវិស័យការងារ ក៏ដូចជាពិភាក្សាលើមតិយោបល់ និងចំណុចអាទិភាព ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ និងសកម្មភាពក្រោមផែនការការងារ SLOM និងការអភិវឌ្ឍវិស័យការងារ នៅក្នុងតំបន់អាស៊ាន។

 

ក្នុងនោះផងដែរ ឯកឧត្តម ធាង ស៊ាងវេង ក្នុងនាមជាប្រធានប្រតិភូ SLOM កម្ពុជា បានជម្រាបជូន អង្គប្រជុំផង ពីដំណើរនៃការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន្តករក្នុងអាស៊ាន ដែលជាគំនិត ផ្តួចផ្តើមរបស់កម្ពុជា។ ជាកិច្ចការសម្រេចបាន គោលការណ៍ណែនាំអាស៊ាននេះ បានទទួល ការអនុម័តក្នុងកម្រិតរដ្ឋមន្ត្រីការងារអាស៊ាន និងដាក់ឱ្យកត់សម្គាល់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ រួចរាល់។ ប្រធានប្រតិភូ SLOM កម្ពុជា បានបន្តជំរុញនិងលើកទឹកចិត្ត ឱ្យរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការប្រើប្រាស់ឯកសារណែនាំនេះ ជាយន្តការ និងក្របខ័ណ្ឌ ការងារយ៉ាងសំខាន់ក្នុងការចរចារកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីចល័តភាពរបបសន្តិសុខសង្គម ដើម្បីធានាបានថា ទេសន្តរប្រវេសន្តករអាស៊ាន អាចទទួលបានអត្ថប្រយោជន៍ពេញលេញដែលខ្លួនគួរទទួលបាន។

 

សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២ អង្គប្រជុំបានស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រទេសចិន ជប៉ុន និងកូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួតនាពេលកន្លងមក។  អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនការ ការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ជាពិសេសគម្រោង និងសកម្មភាពដែលបានកំពុង និងគ្រោងនឹងអនុវត្តក្នុងក្របខ័ណ្ឌអាស៊ានបូកបី ក៏ដូចជា បញ្ហា ផ្សេងៗទៀត ដែលជាអាទិភាពរបស់បណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសបូកបី។

 

ជាកិច្ចបញ្ចប់កម្ពុជា តាងនាមជាម្ចាស់ផ្ទះប្តូរវេន បានបញ្ជាក់ពីការត្រៀមខ្លួន​ក្នុងការធ្វើជា​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ និងកិច្ចប្រជុំ​ឧត្តមមន្ត្រីការងារអាស៊ានបូកបីលើកទី២៣ សម្រាប់ឆ្នាំ២០២៥ ដែលមានសិង្ហបុរី និងថៃ ជាប្រធាន និងអនុប្រធាន៕

 

#MLVT #HENGSour


Click to enlarge image o_1ibc45oj5avk1bp4ktk7nd7nsk.jpeg
Click to enlarge image o_1ibc45oj5i5p1rh01oib18jj154ni.jpeg
Click to enlarge image o_1ibc45oj5id1ta6121hjl21g22n.jpeg
Click to enlarge image o_1ibc45oj51ho1g30nni1dq71lm7j.jpeg
Click to enlarge image o_1ibc45oj51od21uija91g701ital.jpeg
Click to enlarge image o_1ibc45oj51phkqnm154u1s43u3ah.jpeg
Click to enlarge image o_1ibc45oj5150isci19hs1i251nl5m.jpeg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2890.html#sigProIdf35158c121

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.