Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម ហេង សួរ ចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ដ បុណ្យកាន់បិណ្ឌ នៅវត្តទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

 Thursday, 26 September 2024 19:18  |    Written by MLVT  |  663 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ដ បុណ្យកាន់បិណ្ឌ នៅវត្តទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយថ្នាក់ដឹកនាំក្រសួង និងសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចូលរួមរៀបចំពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ សម្រាប់ពិធីបុណ្យកាន់បិណ្ឌទី១០ នៅវត្តទួលទំពូង (វត្តមណិរតនារាម) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ 

 

ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តទូលទំពូង រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ផ្លែឈើស្រស់ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី។ 

 

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលមានរយៈពេល១៥ថ្ងៃ។ ចំពោះពិធីកាន់បិណ្ឌ មានរយៈពេលចំនួន ១៤ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៤រោច ខែភទ្របទ ចំណែកបុណ្យភ្ជុំបិណ្ឌ គឺចំថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃបង្ហើយ។ អំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃនេះ ពុទ្ធសាសនិក តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃនៅក្នុងទីវត្ដអារាម៕

 

#MLVT #HENGSour


Click to enlarge image IMG_20240926_191658_523.jpg
Click to enlarge image IMG_20240926_191703_599.jpg
Click to enlarge image IMG_20240926_191712_704.jpg
Click to enlarge image IMG_20240926_191720_286.jpg
Click to enlarge image IMG_20240926_191723_097.jpg
Click to enlarge image IMG_20240926_191733_169.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2846.html#sigProId81492f4660

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.