Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ថ្នាក់ដឹកនាំក្រសួងការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៨ នៅវត្តថាន់ និងវត្តស្វាយពពែ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

 Wednesday, 25 September 2024 13:50  |    Written by MLVT  |  781 times  |   Print  |   Email
  • Image Gallery
ថ្នាក់ដឹកនាំក្រសួងការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៨ នៅវត្តថាន់ និងវត្តស្វាយពពែ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌទី៨ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តថាន់ និងវត្តស្វាយពពែ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ 

 

ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តថាន់ និងវត្តស្វាយពពែ រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ផ្លែឈើស្រស់ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី។ 

 

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី២ ខែតុលា។ ពុទ្ធសាសនិក តែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅចាប់ពីថ្ងៃ ១រោចរហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ 

 

ក្នុងអំឡុង១៥ថ្ងៃនេះគឺតាំងចិត្ដដាច់ខាតត្រូវតែទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា៕

 

#MLVT #HENGSour


Click to enlarge image IMG_20240925_135002_023.jpg
Click to enlarge image IMG_20240925_135004_384.jpg
Click to enlarge image IMG_20240925_135009_520.jpg
Click to enlarge image IMG_20240925_135012_160.jpg
Click to enlarge image IMG_20240925_135014_667.jpg
Click to enlarge image IMG_20240925_135018_100.jpg
Click to enlarge image IMG_20240925_135020_418.jpg
Click to enlarge image IMG_20240925_135025_751.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2845.html#sigProId0e2d8bd3a4

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.