Print this page

គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគ្រាស គ្រឹះស្ថាននានានៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងការចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day)

 Monday, 23 September 2024 18:49  |    Written by MLVT  |  669 times

នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគ្រាស គ្រឹះស្ថាននានានៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងការចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ស្របទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងថ្ងៃប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ 

 

ការរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) នេះគឺជាទិវាមួយដ៏ល្អប្រសើរ ដែលផ្តល់ឱកាសដល់យុវជន សិស្ស និស្សិត និងបុគ្គលិក កម្មករនិយោជិត ចូលរួមដើម្បីបរិស្ថាននៅប្រទេសកម្ពុជា។ សម្រាប់ការរៀបចំប្រារព្ធទិវានេះផងដែរ អាជ្ញាធរមូលដ្ឋានក៏បានសហការជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត រៀបចំទិវាសម្អាតពិភពលោកលើកទី៧នេះ ដោយធ្វើអនាម័យសម្អាតសំរាមដំណាលគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបានបរិស្ថាន និងបរិយាកាសនៅកន្លែងធ្វើការស្អាត បង្កើនប្រសិទ្ធភាព ផលិតភាពការងារ ការរស់នៅស្អាត និងបរិស្ថានបៃតង៕ 

 

#MLVT #HENGSour