Print this page

កិច្ចប្រជុំតុមូលកម្ពុជា-ហ្វីលីពីនលើកទី១ ស្ដីពីបញ្ហាទេសន្តរប្រវេសន៍

 Tuesday, 03 May 2016 13:24  |    Written by MLVT  |  3880 times

កិច្ចប្រជុំតុមូលកម្ពុជា-ហ្វីលីពីនលេីកទី១ ស្តីពីបញ្ហាទេសន្តរប្រវេសន៍ រៀបចំឡេីងនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ភាគីកម្ពុជាដឹកនាំដោយលោកជំទាវ សេុីង សរសុចិន្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីហ្វីលីពីនដឹកនាំដោយឯកឧត្តម ជេស៊ូស យាបេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណៈរដ្ឋហ្វីលីពីន។ កិច្ចប្រជុំតុមូលនេះរៀបចំឡេីងក្នុងគោលបំណង ពិភាក្សាលេីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋហ្វីលីពីន ដេីម្បីពិភាក្សាឯកភាពគ្នាក្នុងការចេញសេចក្តីថ្លែងការរួម ស្តីពីការការពារជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍ ៕