ទីស្តីការក្រសួង ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញទទួកជួបពិភាក្សាការជាមួយឯកឧត្តម Bill Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះផ្តោតជាសំខាន់ទៅលេីបច្ចុប្បន្នភាពការងាររបស់ស្ថានទូត និងពិភាក្សាអំពីបញ្ហាទូទៅ ក៍ដូចជា កិច្ចការជាអាទិភាពរបស់ក្រសួងផងដែរ ។