Print this page

ឯកឧត្តម ហេង សួរ អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករ និងពលរដ្ឋខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង

 Tuesday, 09 April 2024 11:04  |    Written by MLVT  |  680 times

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕