Print this page

កាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយចំណេះដឹង អំពីវិជ្ជាសង្គ្រោះបឋមជូនមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Thursday, 07 March 2024 14:12  |    Written by MLVT  |  668 times

ក្នុងគោលបំណងឈានឆ្ពោះឱ្យគ្រួសារមួយមានអ្នកយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋម តាមយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ជូនដល់មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ដឹងអំពីការសង្គ្រោះភ្លាមៗ ដែលជាចំណេះដឹងមានសារៈប្រយោជន៍អាចជួយសង្គ្រោះអាយុជីវិត នៅពេលមានគ្រោះថ្នាក់ជាយថាហេតុ នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕

 

#MLVT #HENGSour #CRC