Print this page

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ អញ្ជើញជាអធិបតី ក្នុងការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពដល់ជំនួយការថ្នាក់ដឹកនាំ

 Wednesday, 03 January 2024 17:13  |    Written by MLVT  |  1010 times

នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពដល់ជំនួយការថ្នាក់ដឹកនាំ។ 

 

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំទ្បើងដោយ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីដែលកំពុងបំពេញការងារជាជំនួយការឱ្យថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ដឹងអំពីបែបបទរដ្ឋបាល ប្រភេទលិខិតរដ្ឋបាល និងលំហូរការងារនៅក្នុងក្រសួង ព្រមទាំងចំណេះដឹងទូទៅពាក់ព័ន្ធ និងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ ប្រកបដោយភាពម្ចាស់ការ បុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាប្រសិទ្ធិភាព និងនិរន្តរភាពការងារជូនថ្នាក់ដឹកនាំរបស់ខ្លួន៕

 

#MLVT #HENGSour