Print this page

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

 Monday, 04 December 2023 10:43  |    Written by MLVT  |  1278 times

នៅព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិ ដោយច្រៀងបទនគររាជ ដែលជាភ្លេងគោរពទង់ជាតិ ទាំង៣វគ្គ និងបទពង្សាវតាខ្មែរ ដោយផ្ទាល់មាត់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនរូប។

 

ឯកឧត្តមរដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា ការគោរពទង់ជាតិ គឺជាការគោរពនូវបាវចនាជាតិ គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ គោរពនូវជំនឿ និងគោរពស្ថាប័នជាតិ ដែលរួមទាំងក្រសួងយើងផ្ទាល់ផងដែរ។ ការគោរពទង់ជាតិ គឺជាឱកាសដែលមន្ត្រី ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំក្រសួង អាចជួបមុខគ្នាដោយផ្ទាល់ អាចប្រាស្រ័យទំនាក់ទំនងគ្នា សួរសុខទុក្ខគ្នា ផ្លាស់ប្តូរយោបល់គ្នា ពន្យល់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងបរិយាកាសធម្មតា មិនមែនជាការប្រជុំផ្លូវការ។ 

 

គួរបញ្ជាក់ថា ក្រសួងបានកំណត់ និងណែនាំឱ្យគ្រប់អង្គភាពឱ្យពិនិត្យមើលទីតាំងតាមភាពជាក់ស្តែង រៀបកម្មវិធីគោរពទង់ជាតិចំនួន ២ដង ក្នុង១សប្តាហ៍ គឺរៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃច័ន្ទ និងរៀងរាល់ម៉ោង ៥រសៀលនៃថ្ងៃសុក្រ៕

 

#MLVT #HENGSour