Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ

 Monday, 30 October 2023 10:40  |    Written by MLVT  |  789 times  |   Print  |   Email
  • Image Gallery
ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ

នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ។

 

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត និងអំពាវនាវដល់មន្ត្រីរាជការរបស់ក្រសួង និងមន្ទីរតាមរាជធានី-ខេត្ត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចូលរួមគោរពទង់ជាតិ ដែលមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យ និងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ។ យ៉ាងណាក្តី ការចូលរួមគោរពទង់ជាតិធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយលើកលែងចំពោះអ្នកដែលមានបញ្ហាសុខភាព និងអ្នកដែលមានធុរៈក្នុងគ្រួសារចាំបាច់។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អង្គភាពជំនាញរបស់ក្រសួង ឱ្យរៀបចំពង្រឹងកិច្ចការងារ និងស្តង់ដារនៃការប្រតិបត្តិ ធ្វើយ៉ាងណាធានាដំណើរការការងារឱ្យរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស អង្គភាពជំនាញនៃក្រសួង ក៏ត្រូវពិនិត្យបន្ថែម លើការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជំនាញ និងកិច្ចប្រជុំចាំបាច់ទាំងឡាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ។

 

ជាការផ្តាំផ្ញើ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរុញដល់អង្គភាពនីមួយៗ ឱ្យខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីធានាដំណើរការការងារ និងការផ្តល់សេវាជូនដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋឱ្យលឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕

 

#MLVT


Click to enlarge image IMG_20231030_103944_573.jpg
Click to enlarge image IMG_20231030_103949_508.jpg
Click to enlarge image IMG_20231030_103951_431.jpg
Click to enlarge image IMG_20231030_103954_139.jpg
Click to enlarge image IMG_20231030_103956_828.jpg
Click to enlarge image IMG_20231030_103959_564.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2329.html#sigProIdaa55c3e42b

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.