Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យរោងចក្រចំនួន៣ ដែលត្រូវជំនន់ទឹកភ្លៀងជន់លិចនៅខេត្តតាកែវ

 Wednesday, 18 October 2023 20:55  |    Written by MLVT  |  1307 times  |   Print  |   Email
  • Image Gallery
ថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យរោងចក្រចំនួន៣ ដែលត្រូវជំនន់ទឹកភ្លៀងជន់លិចនៅខេត្តតាកែវ

(តាកែវ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។ 

 

សកម្មភាពនេះដឹកនាំដោយឯកឧត្តម អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីក្រុមមន្ត្រីអធិការកិច្ចការងារ និងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ។ 

គួរជម្រាបថា រោងចក្រសហគ្រាសទាំង៣ខាងលើបានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ។ 

ទី១. ក្រុមហ៊ុន ភីវី អ៉ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប៥៨៧នាក់ (ស្រី៤០៥នាក់) ។ 

ទី២. ក្រុមហ៊ុន លីន តុន មេនូហ្វេកឆឹរីង (ដេរកាបូប) មានកម្មករសរុប១៥៤នាក់ (ស្រី១១២នាក់)។ 

ទី៣. សហគ្រាស ជុនដាអ៉ិន អេចអែម (បោះពុម្ព) មានកម្មករសរុប២០នាក់ (ស្រី៨នាក់)។ 

 

ក្នុងការចុះពិនិត្យទីតាំងខាងលើ ឯកឧត្តមអនុរដ្ឋលេខាធិការបានជួបជាមួយតំណាងរោងចក្រ សហគ្រាស ដោយបានសម្ដែងការសោកស្តាយចំពោះការប៉ះពាល់ដោយគ្រោះធម្មជាតិនេះ និងបានទទួលយកសំណូមពរពីរោងចក្រ សហគ្រាសដែលស្នើសុំដល់អាជ្ញាធរជួយពន្លឿនបង្ហូរទឹកចេញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។ 

ឯកឧត្តម អ៊ុក ចាន់ធូ ក៏បានស្នើដល់រោងចក្រ សហគ្រាសបន្តយកចិត្តទុកដាក់សម្របសម្រួល និងគិតគូរដល់កម្មករនិយោជិតអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។ 

 

ដោយឡែក ចំពោះកម្មករនិយោជិតដែលមានផ្ទះរងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវក៏បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាសសូមពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិតផងដែរ៕

 

#MLVT


Click to enlarge image IMG_20231018_205434_933.jpg
Click to enlarge image IMG_20231018_205437_470.jpg
Click to enlarge image IMG_20231018_205445_185.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2313.html#sigProId28ce6074fb

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.