Print this page

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារថ្មី សាលារៀន សាលាបាយ ដែលបង្កើតឡើងដោយអង្គការបារាំង

 Saturday, 27 February 2016 12:15  |    Written by MLVT  |  4832 times

សៀមរាប៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារថ្មី សាលារៀន សាលាបាយ ដែលបង្កើតឡើងដោយអង្គការបារាំង (អង្គការជួយកម្ពុជា) ក្នុងឆ្នាំ១៩៨៤ ហើយមានកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ពីឆ្នាំ២០០២ ក្នុងគោលដៅ និងបេសកម្មជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈផ្ដល់នូវជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។ សាលាបានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សក្រីក្រ ដោយឥតគិតថ្លៃ រួមទាំងផ្ដល់សម្ភារៈសិក្សា អាហារ កន្លែងស្នាក់នៅ ឯកសណ្ឋាន កង់ ថ្នាំពេទ្យ ការបណ្ដុះបណ្ដាលពេញមួយឆ្នាំ និងឧបត្ថម្ភថវិកាចំនួន២៥ដុល្លារអាមេរិកក្នុងម្មាក់ សម្រាប់ចំណាយប្រចាំខែ។ ជិត១៤ឆ្នាំមកនេះ សាលាបានទទួលសិស្សឱ្យចូលរៀនបានចំនួន ១ ៣០៣នាក់ ដោយបានសហការជាមួយសណ្ឋាគារផ្កាយ៤ និងផ្កាយ៥ ជាង១៨សណ្ឋាគារ ដើម្បីអនុញ្ញាតឱ្យសិស្សបានអនុវត្តជំនាញពិតបន្ថែមជារៀងរាល់ខែ។ ក្រោយពីបញ្ចប់ការសិក្សាសិស្សទាំងនោះអាចទទួលបានការងារធ្វើ១០០% រវាងចន្លោះពី៥ ទៅ៧សប្ដាហ៍។