Print this page

ឯកឧត្តមបណ្ឌិត អុិត សំហេង ដឹកនាំគណប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឪពុកបង្កើតរបស់ ឯកឧត្តម ហេង សួរ ដែលទទួលមរណភាព ក្នុងជន្មាយុ៧៦ឆ្នាំ

 Sunday, 25 October 2020 11:19  |    Written by MLVT  |  2727 times

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ហេង សួរ ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០:១៨នាទីយប់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។ 

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឧបាសក ហេង ឃាង ដែលនេះជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ ព្រមទាំងលាចាកពីយើងទាំងអស់គ្នា។

ឯកឧត្តម បណ្ឌិត អុិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕