Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារកម្ពុជា រៀបចំពិធីពិសារអាហារស្វាគមន៍ជូនដល់គណៈប្រតិភូ CLMTV

 Monday, 16 September 2019 21:29  |    Written by MLVT  |  2948 times  |   Print  |   Email
ក្រសួងការងារកម្ពុជា រៀបចំពិធីពិសារអាហារស្វាគមន៍ជូនដល់គណៈប្រតិភូ CLMTV

(សៀមរាប)៖ បន្ទាប់ពីបញ្ចប់នូវ កិច្ចប្រជុំមួយថ្ងៃពេញ របស់ថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងការអញ្ជើញមកដល់របស់រដ្ឋមន្ត្រីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ក្រសួងការងារកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះ បានរៀបចំពិធីពិសារអាហារស្វាគមន៍ (Welcome Dinner) សម្រាប់គណៈប្រតិភូ នារាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារ អប្សរាផាឡេស។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធាន និងសមាជិក   គណៈប្រតិភូនៃក្រសួងទទួលបន្ទុកវិស័យការងារ រួមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ "ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម"កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានលើកឡើងថា៖ "ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំកម្មវិធីពិសារអាហារស្វាគមន៍(Welcome Dinner) ប្រកបដោយមហាកិត្តិយសជូនដល់ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីការងារ ក៏ដូចជាគណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ នៅក្នុងឱកាសដែលកម្ពុជាកំពុងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ នេះ"។

នេះគឺជាលើកទី៣ហើយ ដែលរដ្ឋមន្រ្តីការងារនៃប្រទេសទាំង៥ បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកយន្តការរួមក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍ ជាពិសេសការធ្វើចល័តភាពនៃរបបសន្តិសុខសង្គម ដែលជាគោលដៅរួមគ្នា ដែលត្រូវសម្រេចឱ្យបាននាពេលអនាគត។ ជាពិសេសទៅទៀត កិច្ចប្រជុំលើកនេះនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក៏ដូចជាចំណងមិត្តភាពនៃប្រទេស និងប្រជាជនរបស់យើងឲ្យកាន់តែរឹងមាំមួយកម្រិតទៀត។

នារាត្រីដ៏សែនមនោរម្យនេះ ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា៖ "កម្មវិធីពិសារអាហារនាពេលនេះ ជាកម្មវិធីនៃការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង៥ ដែលសុទ្ធសឹងជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវអារម្មណ៍រីករាយ អនុស្សាវរីយ៍ល្អៗនិងមិនអាចបំភ្លេចបាន អំពីកម្ពុជា​ ជាពិសេសទឹកដីអង្គរ​ ខេត្តសៀមរាបដ៏បវរនេះ។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.