Print this page

ពិធីចុះហត្ថលេខាលើអនុស្សរៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងគណៈកម្មាធិការយុត្តិធម៌ការងារអូស្ត្រាលី

 Wednesday, 17 June 2015 12:11  |    Written by MLVT  |  3927 times

រសៀលថ្ងៃទី១៧ ខែមិថុនា នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានចុះ ហត្ថលេខាលើអនុស្សរៈយោគយល់គ្នាជាមួយ លោក Lan Ross ប្រធានគណៈកម្មការយុត្តិធម៌ការងារនៃប្រទេសអូស្ត្រាលី សំដៅបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើ៖ ទី១៖ ការស្វែងយល់ពីច្បាប់ និងទំនៀមទម្លាប់នៅកន្លែង ធ្វើការនៃប្រទេសទាំង២។ ទី២៖ ការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនសម្ត្ថភាពមន្ត្រីកម្ពុជាពី ការអនុវត្តបទដ្ឋានការងារ ការចុះបញ្ជីអង្គរការវិជ្ជាជីវៈ និងដំណើរការកាត់ក្ដីវិវាទការងារ។ ទី៣៖ ការៀបចំសិក្ខាសាលា និងវគ្គបំប៉នសមត្ថភាពដល់ភាគីពាក់ព័ន្ធនៅកម្ពុជា លើការគណនាប្រាក់ឈ្នួលអប្បបរមា ការអង្កេតលើការរស់នៅប្រចាំថ្ងៃ វិធីសាស្ត្រនៃការចចារប្រាក់ឈ្នួល និយន្តការអនុវត្តប្រាក់ឈ្នួលអប្បបរមា។ ទី៤៖ ពង្រឹងសមត្ថភាពមន្ត្រីកម្ពុជា ក្នុងការដោះស្រាយវិវាទការងារ និងអធិកាការងារ សំដៅលើកកម្ពស់ការគោរពលក្ខខ័ណ្ឌការងារ និងពង្រឹងនៅសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។