Print this page

ពិធីសម្ភោធ​មជ្ឍមណ្ឌលបណ្ដុះបណ្ដាល​ផ្នែកសំណង់ និងក្រុមហ៊ុនសំណង់កម្ពុជា-ជប៉ុន

 Monday, 15 June 2015 12:06  |    Written by MLVT  |  3684 times

ព្រឹកថ្ងៃទី១៥ ខែមិថុនា៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីសម្ភោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​ជ្ឍមណ្ឌលបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ផ្នែកសំណង់ និងក្រុមហ៊ុនសំណង់កម្ពុជា-ជប៉ុន យូរ៉ា​តា អេស.អ៊ី ។ ឯកឧត្តម​បណ្ឌិត អ៊ិត​ សំហេង បាន​ថ្លែង​នូវការ​អបអរ​សាទរ​ និងគាំទ្រ​ចំពោះ​គម្រោងវិនិយោគមជ្ឍមណ្ឌល​ដែលនឹងចូលរួមចំណែក​បន្ថែម​ទៀត​ជួយគាំទ្រ​ដល់​បរិស្ថាន​វិនិយោគ និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា។ ដូច្នេះ​ការងារ​បណ្ដុះ​បណ្ដាល​នេះ​មាន​សារៈសំខាន់​ និង​ចាំបាច់​ដែល​ត្រូវគិត​គូរ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ដោយហេតុថា​ការ​អភិវឌ្ឍ​ផ្នែកសំណង់នេះមាន​ទំនាក់ទំនង​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ច​ កាត់​បន្ថយ​ភាពក្រីក្រ​ ជា​ពិសេសនៅក្នុង​បរិការណ៍​ដែល​កម្ពុជា​ត្រូវ​ឈាន​ចូល​ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នាចុង​ឆ្នាំនេះ៕