Print this page

ឯកឧត្តម ហ៊ុយ​ ហានសុង អញ្ជើញទៅចូលរួម​គោរពវិញ្ញាណក្ខន្ធ បងប្អូន​កម្មករ កម្មការិនី​ និង​សួរ​សុខទុក្ខ​អ្នករងរបួស​

 Tuesday, 19 May 2015 11:50  |    Written by MLVT  |  3802 times

ថ្ងៃទី១៩ ឧសភា ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខា​ធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រតិភូក្រសួង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសព និងជនរងគ្រោះ​បង្កដោយ​ឧបទ្ទវេហតុគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩នាក់ និងសួរសុខទុក្ខ​កម្មករ​ កម្មការិនី រងរបួស​ធ្ងន់ ស្រាលចំនួន ២១នាក់នៅតាមមន្ទីរពេទ្យនានា ព្រមទាំងបានផ្ដល់នូវប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារសពក្នុងមួយគ្រួសារសពចំនួន ១លានរៀល និងអ្នករងរបួសក្នុងម្នាក់ ៥០ម៉ឺនរៀល។