Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


នាយកដ្ឋានពេទ្យការងារ បើកវគ្គបំប៉នគ្រូបង្គោល ស្តីពីការកែលម្អការងារ នៅតាមការដ្ឋានសំណង់ខ្នាតតូច

 Thursday, 15 November 2018 14:06  |    Written by MLVT  |  4267 times  |   Print  |   Email
នាយកដ្ឋានពេទ្យការងារ បើកវគ្គបំប៉នគ្រូបង្គោល ស្តីពីការកែលម្អការងារ នៅតាមការដ្ឋានសំណង់ខ្នាតតូច

(ភ្នំពេញ)÷ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិ ខាងការងារជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកវគ្គបំប៉នគ្រូបង្គោល និង សិក្ខាកាម ស្តីពីការកែលម្អការងារ នៅតាមការដ្ឋានសំណង់ខ្នាតតូច ដើម្បីពិនិត្យមើលលើការអនុវត្តជាក់ស្តែង សម្រាប់បណ្តុះបណ្តាលបន្តទៅដល់ ក្រុមគោលដៅនៅតាមការដ្ឋានសំណង់ ឆ្លើយតបទៅនឹងផែនការអនុវត្តផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ នៅសណ្ឋាគារសាន់ហាន់ រាជធានីភ្នំពេញ។

លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានថ្លែងឱ្យដឹងថា សំណង់អគារមានការកើនឡើងនៅទូទាំងប្រទេស ដោយក្នុងនោះ មានបុរីចំនួន៧៤៤គម្រោង និងទុនវិយោគស្មើនឹង ២២៧,៨៥២,៥០៤ ដុល្លា ព្រមទាំងផ្តល់ការងារដល់កម្មករនិយោជិត នៅក្នុងវិស័យនេះ ចន្លោះពី ៧ម៉ឺន ដល់ ៧ម៉ឺន៥ពាន់នាក់ ក្នុងមួយថ្ងៃ។ ដោយឡែក គិតត្រឹមឆ្នាំ២០១៨ អគារខ្ពស់ៗ នៅរាជធានីភ្នំពេញ មានចំនួនសរុប ៩៧៩ អគារ បុរី-ផ្ទះល្វែងចំនួន ១៩៩កន្លែង និងសណ្ឋាគារប្រណិតចំនួន ២៨៨កន្លែង ព្រមទាំងមានគម្រោងអគារថ្មីៗ សរុបចំនួន ១ពាន់គម្រោង លើផ្ទៃដីជិត ៣,៨លានម៉ែត្រការ៉េ ដែលមានទុនវិយោគប៉ាន់ស្មានចំនួន ១,៩ពាន់លានដុល្លា។ ដោយផ្អែកលើកំណើននៃវិស័យនេះ បេឡាជាតិរបបសន្តិសុខសង្គម បានពង្រីកការចុះបញ្ជីការតាមការដ្ឋានសំណង់ ដើម្បីការពារគ្រោះថ្នាក់ និងសុវត្ថិភាពការងាររបស់កម្មករនិយោជិត ក្រោមកិច្ចសហការជាមួយ ILO តាំពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន បានបណ្តុះបណ្តាលដល់កម្មករនិយោជិត ផ្នែកវិស័យសំណង់បចំនួន ៥៨វគ្គ ដែលមានអ្នកចូលរួមចំនួន ១៩៧១នាក់ ក្នុងនោះស្ត្រី ៦៩៥នាក់។

ស្របពេលជាមួយនឹងការរីកចម្រើន នៅក្នុងវិស័យសំណង់នៅកម្ពុជា បញ្ហាសុខភាព និង សុវត្ថិភាពការងាររបស់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ត្រូវបានយកចិត្តទុកខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវយន្តការជាច្រើន ព្រមទាំងបានការបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដោយមានការចូលរួមពីស្ថាប័ន និងអង្គការពាក់ព័ន្ធ ដើម្បីផ្តល់ជាយន្តការក្នុងការដោះស្រាយ និងផ្តល់វិធានការក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ក៏ដូចជាយន្តការផ្សេងៗជាច្រើនទៀត ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជា។ ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ និយោជក និងកម្មករនិយោជិតទាំងអស់ ត្រូវមានការយល់ដឹងអំពីបញ្ហាសុខភាព និងសុវត្ថិភាពការងានេះ និងរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ៕



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.