Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


បេក្ខជនជាង១ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងការងារ ឆ្នាំ២០១៨

 Friday, 19 October 2018 12:27  |    Written by MLVT  |  3808 times  |   Print  |   Email
បេក្ខជនជាង១ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងការងារ ឆ្នាំ២០១៨

(ភ្នំពេញ)៖ ក្នុងពេលបើកការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ទៀវ ម៉ាក់តែល អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា ក្នុងការប្រឡងក្របខណ្ឌក្រសួងការងារនៅឆ្នាំ២០១៨នេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១,២១២នាក់ ក្នុងនោះមានបុគ្គលិកជាប់កិច្ចសន្យានៃក្រសួងការងារ ៤៥នាក់ ជនពិការ ១៧នាក់ ក្រៅពីនេះមានព្រះសង្ឃ សិស្សនិស្សិតជាដើម។ ការប្រឡងនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិព្រះកុសមៈ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។ ឯកឧត្តម ទៀវ ម៉ាក់តែល បានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងនេះ តែងតែរៀបចំការប្រឡងទៅតាមនីតិវិធី ដោយបង្កើតឱ្យមានអនុគណៈកម្មការរៀបចំទទួលខុសត្រូវទៅតាមអគារ និងបន្ទប់ប្រឡងនីមួយៗ។

ជាមួយគ្នានោះ ក្រសួងការងារក៏បានចេញនូវសេចក្ដីណែនាំសម្រាប់អនុរក្ស និងអ្នកទទួលខុសត្រូវនៅតាមបន្ទប់ ក្នុងការពិនិត្យមើលសកម្មភាពប្រឡង និងសកម្មភាពមិនប្រក្រតីផ្សេងៗរបស់បេក្ខជនផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានដាក់ចេញបទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនប្រឡង ធ្វើយ៉ាងណាឱ្យការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំ និងទទួលខុសត្រូវការប្រឡងជ្រើសរើសមន្ត្រីមន្ត្រីក្របខណ្ឌក្រសួងការងារនេះ នៅតែពង្រឹងការងារត្រួតពិនិត្យ ក៏ដូចជាការកែសន្លឹកកិច្ចការយ៉ាងហ្មត់ចត់ជានិច្ច ដើម្បីចម្រាញ់យកមន្ត្រីថ្មីប្រកបដោយសមត្ថភាពពិតប្រាកដ ដែលនឹងក្លាយទៅជាកម្លាំងជួយជំរុញការអភិវឌ្ឍជាតិ។

បើតាមឯកឧត្តម ទៀវ ម៉ាក់តែល សម្រាប់ការប្រឡងឆ្នាំ២០១៨នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវការមន្ត្រីថ្មីចំនួន ១៤នាក់។ សូមជម្រាបថា ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ត្រូវបានចែកចេញជាមាន២វិញ្ញាសា៖ វិញ្ញាសាចំណេះដឹងទូទៅ ដែលមានរយៈពេលប្រឡង ២ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល ១ម៉ោង ៣០នាទី។ ការប្រឡងមានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ៕

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.