Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម អ៊ិត សំហេង ផ្ដល់អនុសាសន៍ឱ្យយុវជនអាស៊ីអាគ្នេយ៍ខិតខំសិក្សាពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីយកបទពិសោធន៍ល្អៗមកអនុវត្តនៅកម្ពុជា

 Thursday, 04 October 2018 13:45  |    Written by MLVT  |  3092 times  |   Print  |   Email
ឯកឧត្តម អ៊ិត សំហេង ផ្ដល់អនុសាសន៍ឱ្យយុវជនអាស៊ីអាគ្នេយ៍ខិតខំសិក្សាពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីយកបទពិសោធន៍ល្អៗមកអនុវត្តនៅកម្ពុជា

ទីស្ដីការក្រសួង៖ នាឱកាសទទួលជួបជាមួយគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ២៩រូប នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់អនុសាសន៍ល្អៗជាច្រើនដល់យុវជនខាងលើ ក្នុងគោលបំណងជំរុញឱ្យពួកគេខិតខំសិក្សាឱ្យបានច្បាស់ពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីពាំនាំនូវបទពិសោធន៍ល្អៗយកមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់ការណែនាំថា យុវជនកម្ពុជាត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័ន តំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក ក្នុងនោះមានដូចជា អាស៊ាន អន្តរសភាអាស៊ាន និងអង្គការអន្តរជាតិផ្សេងៗទៀត រួមទាំងអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការទាំងនោះសម្រាប់កម្ពុជា។

ឯកឧត្តមបានបន្ដថា យុវជនដែលជាប្រតិភូទាំងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ជាពិសេសយុវជនទាំងអស់ត្រូវធ្វើជាមគ្គុទ្ទេសក៍ដ៏ល្អ ជាអ្នកការទូតតំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដទៃទៀត។ លោក ហោ សំណាង ប្រធានស្ដីទីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានលើកឡើងថា គណៈប្រតិភូយុវជនទំាងអស់មានការខិតខំរៀនសូត្រ និងរឹតចំណងមិត្តភាព ចែករំលែកនូវវប្បធម៌នៃប្រទេសនីមួយៗ ក្នុងការជួយដល់សង្គមជាតិ។

លោកបន្តថា នៅក្នុងរយៈពេល៥២ថ្ងៃនោះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលមានយុវជនមកពីប្រទេសក្នុងអាស៊ាន រួមនឹងប្រទេសជប៉ុន ដែលជាអ្នកបង្កើតកម្មវិធីនេះ និងធ្វើដំណើរតាមនាវាពីប្រទេសជប៉ុនឆ្លងកាត់ប្រទេសព្រុយណេ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។ សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បង្កើតឡើងដោយប្រទេសជប៉ុន គឺនៅឆ្នាំ១៩៧៤។ ចំណែកសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាចំនួន ៥៦០នាក់ហើយ បានចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុននេះ៕



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.