Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


​ពិធី​​បើក​សិក្ខា​សាលា​ត្រី​ភាគី​ស្ដីពី​កិច្ច​ពិភាគ្សា​ពិគ្រោះ​​យល់បល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​

 Wednesday, 28 May 2014 15:57  |    Written by MLVT  |  4750 times  |   Print  |   Email
​ពិធី​​បើក​សិក្ខា​សាលា​ត្រី​ភាគី​ស្ដីពី​កិច្ច​ពិភាគ្សា​ពិគ្រោះ​​យល់បល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ របស់អង្គការអន្តរជាតិ​ខាងការងារ (ILO) ក៏ដូចជាវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរ ជាតិ ព្រមទាំងសមាជិក សមាជិកា​នៃអង្គសិក្ខាសាលាពិគ្រោះយោបល់ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយ​ស្មោះចំពោះក្រុមការងារយន្តការផ្ទៃក្នុងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំង​​ស្ថាប័នពាក់ព័ន្ធទាំងអស់រៀបចំចងក្រងឯកសារសេចក្តីព្រាង ស្តីពីសហជីពនេះជាលើកទីពីរនេះឡើងរហូតទទួលបានលទ្ធផលដូចនៅពេលនេះ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពីធី ទាំងមូលជាទីមេត្រី! ដូច ឯកឧត្តម លោកជំទាវ លោក លោកស្រីបានជ្រាបហើយថា ដំណើរការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺសំដៅលើការសម្រេចបាននូវលទ្ធផលខ្ពស់បំផិតគឺ៖ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ជាពិសេស​ការបង្កើតនូវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឆ្លើយតបនឹងការវិវត្តន៍របស់កម្ពុជា។ កន្លងមកច្បាប់ ស្តីពីការងារ គឺជាឧបករណ៍យ៉ាងសំខាន់​សម្រាប់ដោះស្រាយ​វិវាទការងារួម និងវិវាទបុគ្គល លក្ខខណ្ឌទូទៅនៃការងាររបស់កម្មករ និយោជិត សិទ្ធិ និងសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សហជីព។ល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងក៏កត់សម្គាល់ថា កន្លងមកនេះ មានការកើតឡើងនូវបញ្ហាថ្មីៗដែលពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិ និងសេរីភាពក្នុងការធ្វើសកម្មភាព​របស់សហជីព ក្នុងនោះបញ្ហាមួយចំនូន បានស្ថិតក្នុងដែនអនុវត្តបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ ហើយក៏មានបញ្ហាខ្លះមួយចំនួនទៀតពុំមានចែងច្បាស់លាស់​ក្នុងច្បាប់នេះ នៅឡើយដែរ ធ្វើឲ្យវិវាទការងារមួយចំនួនពិបាកដោះស្រាយ និងប្រើប្រាស់ពេលវេលាយូរ និងគ្មានមូលដ្ឋានកំណត់ច្បាស់លាស់។ អាស្រ័យហេតុនេះ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ក្នុងវេទិការវាងរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៤ និងលើកទី១៥ សម្តេចតេជោ បានផ្តល់បានផ្តល់អនុសាសន៍ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួសរាន់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសហជីពឲ្យបានឆាប់ ហើយដាក់​ពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធនានា ជាពិសេសផ្នែកឯកជន តំណាងកម្មករ និយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) រួចដាក់ឆ្លង​គណៈរដ្ឋមន្រ្តីពិនិត្យសម្រេចឲ្យបាននូវត្រីមាសទី១ ឆ្នាំ២០១១។ ប៉ុន្តែដោយផ្អែកលើស្ថានភាពជាក់ស្តែង និងសំណូមពរពីភាគីពាក់ព័ន្ធទើបសេចក្តីព្រាងនេះត្រូវរាជរដ្ឋាភិ បាលប្រគល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យឡើងវិញ ដើម្បីផ្តល់ឱកាសបន្ថែមទៀតដល់គ្រប់ភាគី ក្នុងការសម្របសម្រួល​បន្ថែមបន្ថយនូវខ្លឹមសារ​ពិស្តារ របស់ច្បាប់ស្តីពីសហជីពនេះដែលអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។ ជាការពិតណាស់ នៅក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សហជីព ក្រុមយន្តការផ្ទៃក្នុងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយតំណាងរបស់ ILO ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៨ រហូតដល់ខែឧសភា ឆ្នាំ២០១៤នេះ កសាងបានជាសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលមាន១៧ជំពូក និង៩១មាត្រា ដោយផ្អែកលើអនុសញ្ញា និងអនុសាសន៍នានារបស់​អង្គការអន្តរជាតិខាងការងារ(ILO) ព្រមទាំងផ្អែកលើបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងការរួមសហការពិគ្រោះយោបល់ពីភាគី និងស្ថាប័ន្ធ​ពាក់ព័ន្ទទាំងអស់ សំដៅធ្វើយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះមានទម្រង់ និងលក្ខណៈ ស្របតាមបទដ្ឋានជាតិ អន្តរជាតិ ពិសេសស្របតាម​តម្រូវការជាក់ស្តែង​របស់កម្ពុជា និងម្យ៉ាងទៀតស្របតាមច្បាប់ និងបទដ្ឋានមួយចំនួន ទៀតដែលបានកសាងរួចមកហើយ។ ម្យ៉ាងវិញទៀតលើមួលដ្ឋាននៃធាតុចូល ដែលទទួល​បានពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងច្បាប់ ស្តីពីសហជីពត្រូវបានកែសម្រួល និងដាក់ឆ្លងយោបល់ក្នុងកិច្ចប្រជុំពិភាក្សាជាបន្តបន្ទាប់ ក្នុងនោះបានប្រជុំការងារ​ចម្រុះ(ក្រុមការងារផ្នែក ទំនាក់ទំនងវិជ្ជាជីវៈ ក្រុមទី៨) ចំនួន០៦លើករួមទាំងកាលប្រជុំនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ថ្មីៗនេះ និងបានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីពមានចំនួន០៥លើក បូកនឹងពេលនេះគឺ០៦លើក ព្រមទាំងបានប្រជុំយន្តការផ្ទៃក្នុង របស់ក្រសួង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនលើកច្រើនសារ នៅពេលនេះសេចក្តីព្រាងច្បាប់ស្តីពីសហជីពបានដាក់ជូនឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមាន១៧ជំពូក និង៩១មាត្រា ដើម្បីពិនិត្យជួយផ្តល់គំនិតយោបល់បន្ថែមក្នុងគោលបំណងដែលអាចទទួលយកបាន។ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមួលជាទីមេត្រី! ខ្ញុំសូមបញ្ជាក់ជូនអង្គសិក្ខាសាលាទាំងមូលបានជ្រាបថា គោលបំណង នៃសិក្ខាសាលាពិគ្រោះយោបល់ ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពី សហជីពគឺ ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធធ្វើបទបង្ហាញផ្តល់មតិ យោបល់របស់ខ្លួនលើសេចក្តីព្រាងច្បាប់នេះ ដែលចែកជូនរួចហើយនេះ។ ជាមួយគ្នានេះដែរ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការពន្យល់បកស្រាយបំភ្លឺខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីសហជីព ពាក់ព័ន្ធនឹងអនុសាសន៍របស់ភាគី ទាំងពីរ(សហជីព និងសមាគមនិយោជក) ដើម្បីជាមូលដ្ឋានឲ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានវិសាលភាពអនុវត្ត ស្របតាមការរីក ចម្រើនរបស់កម្ពុជា។ ដូច្នេះ ខ្ញុំសូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងតំណាងអង្គការ(ILO) ធ្វើការពិភាក្សាគ្នាឈរលើមូលដ្ឋានច្បាប់ និង ការយោគយល់គ្នា ហើយក្នុងនាមក្រសួងអាណាព្យាបាល ក៏ដូចជាអ្នកសម្របសម្រួលក្នុងកិច្ចការនេះ នឹងមិនលំអៀងទៅរកភាគីណាមួយឡើយ ប៉ុន្តែទោះ ជាយ៉ាងនេះក្តី ក៏ច្បាប់នេះមិនអាចបំពេញចិត្តទៅតាមអ្វីដែលភាគីពាក់ព័ន្ធស្នើឡើងបានមួយភាគរយដែរ។ ក្រសួង និងស្ថាប័ន ជំនាញរបស់រាជរដ្ឋាភិបាល នឹងពិចារណាបន្ថែមលើសេចក្តីព្រាងច្បាប់នេះ សំដៅធ្វើយ៉ាងណាឲ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងស្របតាមស្ថានភាពជាក់ស្តែងនៅកម្ពុជា។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.