Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកូនក្មួយកម្មករកាត់ដេរក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited

 Tuesday, 21 November 2017 13:44  |    Written by MLVT  |  3637 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកូនក្មួយកម្មករកាត់ដេរក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ នៃក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិត ក្នុងភូមិ ច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុនមានកម្មករកម្មការនីខ្មែរធ្វើការ ប្រមាណជាង ១,០០០នាក់ ធ្វើការផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានសេចក្តីសប្បាយរីករាយ ដែលមានឱកាសបានចុះមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកូនក្មួយកម្មករដោយផ្ទាល់ ដើម្បីបានដឹងពីស្ថានភាពការងារ និងជីវភាពរបស់កម្មករកម្មការនី និងបានថតរូបអនុស្សាវរីយ៍ Selfie យ៉ាងរីករាយ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានជួបកម្មការនីមានផ្ទៃពោះចំនួន២៣នាក់ ដែលកំពុងបំរើការងារក្នុងរោងចក្រនេះ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភមួយចំនួនសំរាប់ជួយពេលសំរាលកូន។ ក្នុងពេលជួបសំណេះសំណាលនេះ សម្តេចតេជោ បានមានប្រសាសន៍ថា ការចុះជួបដោយផ្ទាល់របស់ សម្តេចជាមួយកូនក្មួយកម្មករនិយោជិត គឺមិនមែនជារឿងចៃដន្យ ឬរឿងកំប៉ិកកំប៉ុកនោះឡើយ។ នេះគឺជាពេលវេលាសមស្របដើម្បីបានស្វែងយល់អំពីស្ថានភាពសុខទុក្ខការងារកូនក្មួយកម្មករផង និងដើម្បីជំរុញគោលនយោបាយឧស្សាហកម្មជាតិ (២០១៥ -២០២៥) ផង។ តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមមួយចំនួនរបស់កូនក្មួយកម្មករ កម្មការនីក្នុងពេលបម្រើការងារ។ សម្តេចតេជោ បានរកនិងបានផ្តល់នូវដំណោះស្រាយសមស្របជាបន្តបន្ទាប់ដែលបានធ្វើអោយកម្មកររីករាយសប្បាយចិត្តគ្រប់ៗគ្នា។ ចាប់តាំងពីពេលដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបកូនក្មួយកម្មករ គឺសម្តេចតេជោបានដោះស្រាយបញ្ហា និងផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់កម្មករ និងនិយោជិត ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគគិនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករអោយកាន់តែប្រសើរឡើង។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសុំអោយម្ចាស់រោងចក្រ អនុញ្ញាតអោយក្មួយៗកម្មករ កម្មការនីបានឈប់សំរាក១ថ្ងៃផងដែរ។ នៅថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះមកសំណេះសំណាលជាមួយកូនក្មួយកម្មករ កម្មការនីនៅរោងចក្រតំបន់ជិតនេះជាបន្តទៀត។ កិច្ចសំណេះសំណាលថ្ងៃនេះគឺបានរិតចំណងនៃទំនាក់ទំនងកាន់តែល្អទុកចិត្ត និងកក់ក្តៅរវាងសម្តេចតេជោប្រមុខដឹកនាំ និងកូនក្មួយកម្មករកម្មការនី៕

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.