Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជំនួពិភាក្សាការងារជាមួយលោក Jian Chen អនុប្រធាននាយកដ្ឋានធនធានមនុស្ស និងសន្តិសុខសង្គម នៅទីក្រុង Nanjing ខេត្តជាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន

 Wednesday, 28 June 2017 07:03  |    Written by MLVT  |  2828 times  |   Print  |   Email
ជំនួពិភាក្សាការងារជាមួយលោក Jian Chen អនុប្រធាននាយកដ្ឋានធនធានមនុស្ស និងសន្តិសុខសង្គម នៅទីក្រុង Nanjing ខេត្តជាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Jian Chen អនុប្រធាននាយកដ្ឋានធនធានមនុស្ស និងសន្តិសុខសង្គម នៅទីក្រុង Nanjing ខេត្តជាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះភាគីមិត្តចិន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានជម្រាបជូនគណៈប្រតិភូថា ខេត្តជាងស៊ូ ជាខេត្តមួយឈានមុខគេក្នុងប្រទេសចិន ដែលមានបុគ្គលិក និងកម្មករច្រើន ដូចនេះនាយកដ្ឋានលោកមានភារកិច្ចសំខាន់ៗជាច្រើនផ្តោតលើការការពារផលប្រយោជន៍កម្មករ និងផ្តល់ការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេសដល់កម្មករ ដោយផ្តោតលើយន្តការមួយចំនួនរួមមាន ការធ្វើកិច្ចសន្យាការងារ ការជំរុញកិច្ចសហការជាមួយសហជីពដើម្បីមានទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយនិរន្តរភាព ការផ្សព្វផ្សាយនូវសហគ្រាសដែលមានស្នាដៃល្អ ដើម្បីបង្កើតបរិយាយកាស ទំនាក់ទំនងល្អពីគ្រប់ភាគីនៅតាមគ្រប់ទីកន្លែង ការធ្វើអធិការកិច្ចការងារ និងការដោះស្រាយវិវាទការងារ នៅពេលទទួលពាក្យបណ្តឹងទាក់ទងនឹងប្រាក់ឈ្នួល ឬលក្ខខណ្ឌការងារផ្សេងៗទៅតាមដំណាក់កាល មុនពេលបញ្ជូនទៅតុលាការ។ ទន្ទឹមនោះបានយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបបានទៅតាមតម្រូវការទីផ្សាការងារ ដោយសហការជាមួយវិទ្យាស្ថាននានាជ្រើសរើសសិស្សឱ្យចូលរៀននូវមុខជំនាញបច្ចេកទេស សហការជាមួយផ្នែកឯកជនផ្តល់ការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេសរយៈពេលខ្លី ដើម្បីរកការងារធ្វើបានលឿន និងសហការជាមួយផ្នែកឧស្សាហកម្មផ្ទាល់ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅនឹងកន្លែងធ្វើការ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងនូវការអរគុណចំពោះរដ្ឋាភិបាលចិន ដែលបានអញ្ជើញឯកឧត្តម និងគណៈប្រតិភូមកទស្សនកិច្ចនៅទីក្រុង Nanjing ខេត្តជាងស៊ូ នាពេលនេះ ដែលបានបង្ហាញនូវចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរដែលមានតាំងពីជំនាន់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរនកោដ្ឋ ហើយបានបន្តដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់សព្វថ្ងៃកាន់តែជិតស្និតថែមទៀត ដែលនេះជាទំនាក់ទំនងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសទាំងពីរ។ ទំនាក់ទំនងនេះហើយ ដែលបានជំរុញឱ្យអ្នកវិនិយោគចិន បានទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងនៅកម្ពុជា រួមជាមួយនឹងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាក់ស្តែងក្រុមហ៊ុនចិននៅខេត្តជាងស៊ូ បានទៅវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានរោងចក្រចំនួនជាង ១០០ និងកម្មករប្រមាណជិត ២ ម៉ឺននាក់ និងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមិត្តភាពកម្ពុជា- ចិន ដែលកំពុងតែសាងសង់ជិតរួចរាល់នៅពេលខាងមុខ។ ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តួនាទី និងភារកិច្ចនៃស្ថាប័នទាំងពីរមានសកម្មភាពប្រហាក់ប្រហែលគ្នាគឺធ្វើយ៉ាងណាការពារផលប្រយោជន៍កម្មករ ពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការធ្វើអធិការកិច្ច ការដោះស្រាយវិវាទ ស្របតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព។ ទន្ទឹមនោះបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីប្រែក្លាយទៅជាឧស្សាហកម្មដែលមានជំនាញខ្ពស់ និងប្រាក់ឈ្នួលខ្ពស់ ស្របតាមផែនការសកម្មភាពជាតិស្តីពីការអបរំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញថ្នាក់ដឹកនាំ និងគណៈប្រតិភូនាយកដ្ឋានធនធានមនុស្ស និងសន្តិសុខសង្គម នៅទីក្រុង Nanjing ខេត្តជាងស៊ូ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានផ្លាស់ប្តូរនូវបទពិសោធន៍ និងពង្រឹងទំនាក់ទំនងកាន់តែជិតស្និតថែមទៀត។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.