Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម Guiling A. Mamondiong ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការបង្កើត ASEAN Skills Development Council (ASDC) និង ASEAN Skills Development Fund (ASDF)

 Tuesday, 20 June 2017 17:01  |    Written by MLVT  |  3207 times  |   Print  |   Email
ឯកឧត្តម Guiling A. Mamondiong ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការបង្កើត ASEAN Skills Development Council (ASDC) និង ASEAN Skills Development Fund (ASDF)

នាទីស្តីការក្រសួង រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យ ឯកឧត្តម Guiling A. Mamondiong ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការបង្កើត ASEAN Skills Development Council (ASDC) និង ASEAN Skills Development Fund (ASDF) នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះ ឯកឧត្តម Guiling A. Mamondiong បានសម្តែងនូវក្តីសប្បាយរីករាយ និងអំណរគុណដ៏ជ្រាលជ្រៅបំផុតដែល ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានឆ្លៀតពេលវេលាដ៏មមាញឹករបស់ខ្លួន អនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម Guiling A. Mamondiong បានស្នើសុំឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ពិនិត្យមើលលទ្ធភាពក្នុងការបង្កើត ក្រុមប្រឹក្សាអភិវឌ្ឍនជំនាញអាស៊ាន ASEAN Skills Development Council (ASDC) និងការបង្កើតមូលនិធិអភិវឌ្ឍនជំនាញអាស៊ាន ASEAN Skills Development Fund (ASDF) ដែលគម្រោងនេះត្រូវបានផ្តួចផ្តើមក្នុងគោលបំណងលើកស្ទួយក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ព្រមទាំងចូលរួមលើកស្ទួយកំលាំងពលកម្មអាស៊ាននៅក្នុងឆាកអន្តរជាតិ។មានចក្ខុវិស័យក្នុងការបង្កើតអោយមានកំលាំងពលកម្មអាស៊ានតែមួយដែលមាន សមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែកសេដ្ឋកិច្ចអាស៊ានអោយមានកំណើនដូចគ្នាទៅនឹងប្រទេសជឿនលឿនដទៃទៀតនៅក្នុងសាកលលោក។ ឯកឧត្តម Guiling A. Mamondiong បន្តថា ការផ្តួចផ្តើមនេះក៏មានគោលបំណងជួយសម្របសម្រួល និងជួយពង្រឹង ដល់ការកាត់បន្ថយគំលាតក្នុងតំបន់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានផងដែរ ដើម្បីធានាការប្រកួតប្រជែងជាសាកលរបស់អាស៊ាន តាមរយៈកំលាំងពលកម្ម ដែលមានតម្រូវការលើផលិតផលកសិកម្ម និងឧស្សាហកម្ម។ ជំហ៊ានដំបូងដើម្បីឱ្យចក្ខុវិស័យនេះក្លាយទៅជាការពិត គឺចាប់ផ្តើមពីការជួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រី ហើយឯកឧត្តម Guiling A. Mamondiong សង្ឃឹមជឿជាក់ថានឹងទទួលបានការគាំទ្រពីឯកឧត្តមបណ្ឌិត។ តបទៅឯកឧត្តម Guiling A. Mamondiong នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះគិនិតផ្តួចផ្តើមរបស់ភាគីហ្វីលីពីនក្នុងការបង្កើតឱ្យមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍ជំនាញបច្ចេកទេសអាស៊ាន ASEAN Skills Development Council (ASDC) និង មូលនិធីអភិវឌ្ឍន៍ជំនាញបច្ចេកទេសអាស៊ាន ASEAN Skills Development Fund (ASDF)។ ឯកឧត្តមរំលឹកផងដែរថា កម្ពុជាទើបតែអនុម័តនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ ២០១៧- ២០២៥ ក្នុងគោលបំណង ធ្វើយ៉ាងណាពង្រឹងនិងពង្រីកវិសាលភាពវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតប នឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅស្រុក ព្រមទាំងចូលរួមពន្លឿនសមាហរណកម្មអាស៊ានឱ្យកាន់តែឆាប់រហ័ស ស្របតាមពាក្យស្លោករបស់សមាគមន៍ប្រជាជាតិអាស៊ាន សហគមន៍តែមួយ វាសនាតែមួយ ជាពិសេសការអភិវឌ្ឍន៍ជំនាញបណ្តុះបណ្តាលបច្ចេកទេសនេះ ពិតជាមានសារៈសំខាន់ក្នុងការប្រែក្លាយនាវាកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់។ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងបង្កើតឱ្យមានមជ្ឈមណ្ឌលគំរូមួយដែលមានស្តង់ដារួមមួយ នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ និងទទួលស្គាល់សមត្ថភាព និងគុណភាពគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌ អាស៊ាន និងសាកលលោក។ គួររំលឹកផងដែរថា នៅក្នុងផែនការគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) 2025 ដែលបានអនុម័តកាលពីឆ្នាំ 2015 មានគោលបំណងលើកស្ទួយ និងជម្រុញ លំហូរដោយសេរីនូវពលកម្មជំនាញនៅក្នុងតំបន់។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.