Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីអបអរសាទរខួបលើកទី ១៣១ ទិវាពលកម្មអន្តរជាតិ​ ០១ ឧសភា ២០១៧ ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍»

 Monday, 01 May 2017 10:17  |    Written by MLVT  |  4573 times  |   Print  |   Email
ពិធីអបអរសាទរខួបលើកទី ១៣១ ទិវាពលកម្មអន្តរជាតិ​ ០១ ឧសភា ២០១៧ ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍»

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១៣១ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៧ ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍»។ ថ្លែងនៅក្នុងពិធីបើកទិវាពលកម្មអន្តរជាតិលេីកទី១៣១នាឱកាសនោះឯកឧត្តមបណ្ឌិតបានរំលឹកផងដែរថា ព្រឹត្តិការណ៍ទិវាពលកម្មអន្ដរជាតិ១ឧសភា ត្រូវបានប្រារឰជារៀងរាល់ឆ្នាំ។ ហើយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល ក៏បានចេញសារាចរណែនាំនិងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរោងចក្រ សហគ្រាសនានា ត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀង រាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម។ ព្រមជាមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នេះ យើងបានរៀបចំពិធីមីទ្ទិញរំលឹកខួបលើកទី១៣១ ទិវាពលកម្មផ្លូវការពេលព្រឹក ដោយមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ ហើយយកទិវានេះជាវេទិកាសាធារណៈ ដើម្បីទទួលយក និងដោះស្រាយនូវសំណូមពរ និងកង្វល់ផ្សេងៗរបស់បងប្អូនកម្មករនិយោជិត។ ឯកឧត្តមបណ្ឌិតបន្តថា រាជរដ្ឋាភិបាល បានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥» ដែលមានចក្ខុវិស័យ លើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូប ប្រកបដោយសមធម៌។ គោលនយោបាយនេះ ក៏ត្រូវបានរៀបចំឡើងឱ្យមានភាព ស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ ផងដែរ ដោយផ្តោតសំខាន់លើសសរស្តម្ភបីគឺ (ទី១)ការបង្កើនឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់ (ទី២)ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង(ទី៣)ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាអាទិភាព ចំនួន០៥ សម្រាប់ឆ្នាំ២០១៤-២០១៨ រួមមាន៖ ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ទី២-ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទី៣-ការអភិវឌ្ឍមុខរបរ និងការងារ ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ទី៥-ការពង្រឹងសេវាសាធារណៈល្អ ដោយអនុវត្តទទួលបានសមិទ្ធផលថ្មីៗជាច្រើន រួមមាន៖ -បានចុះបញ្ជីសហគ្រាស គ្រឹះស្ថានស្របតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារសរុបមានចំនួន ១១ ១៦៨ គ្រឹះស្ថាន និងមានកម្មករនិយោជិតចំនួនជាង ១,២លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមប្រមាណជាង១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែមដូចជាជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ២លាននាក់។ -ក្រៅពីការងារក្នុងស្រុកនៅឆ្នាំ២០១៦ កន្លងទៅនេះ មានពលករកម្ពុជាចំនួនប្រមាណជាង១,១៥លាននាក់ ដែលកំពុងបម្រើ ការងារនៅបរទេស ហើយបាននាំប្រាក់ចំណូលមកក្នុងប្រទេសប្រមាណជាង១,៧ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិយោជិត និងសិទ្ធិសហជីព គឺជាការអនុវត្តសិទ្ធិមនុស្សនៅ កម្ពុជា។ បច្ចុប្បន្ននេះ លក្ខខណ្ឌការងារ សិទ្ធិកម្មករនិយោជិត សេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ មានស្ថានភាពល្អប្រសើរជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ហើយដែលប្រការនេះបានក្លាយជាប្រៀបខ្លាំងរបស់កម្ពុជាយើង ក្នុងការប្រកួតប្រជែងលើទីផ្សារនាំចេញផលិតផល នៃវិស័យ វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ នយោបាយនេះ គឺពិតជាបានរួមចំណែកក្នុងការធានានិរន្តរភាព និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានធ្វើការអំពាវនាវចំពោះដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាគមនិយោជក អង្គការសហជីព កម្មករនិយោជិត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ សូមយកចិត្តដាក់លើប្រការមួយចំនួនដូចខាងក្រោម៖

១-បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម។

២-ត្រូវបន្តពង្រឹងឱ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពការងារ ជាពិសេសយកចិត្តទុកដាក់លើ បរិស្ថានអនាម័យ និងការទប់ស្កាត់ជំងឺឆ្លង។

៣-បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរូបមន្ត និងយន្តការ ដែលបានអនុវត្តដោយគ្រប់ភាគីទទួលយកបាន

៤-បន្តពង្រឹងប្រសិទ្ធភាពសេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជានៅបរទេស ព្រមទាំងទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់។

៥-លើកទឹកចិត្តឱ្យកម្មករនិយោជិត យុវជន និងមាតា បិតា បញ្ជូនកូនចៅ មកទទួលការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.