Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីបើកសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពីការធ្វើឱ្យប្រសើរឡើង ប្រព័ន្ធដោះស្រាយវិវាទការងារ-សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ

 Monday, 27 February 2017 10:22  |    Written by MLVT  |  4116 times  |   Print  |   Email
ពិធីបើកសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពីការធ្វើឱ្យប្រសើរឡើង ប្រព័ន្ធដោះស្រាយវិវាទការងារ-សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អិុត សំហេង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពីការធ្វើឱ្យប្រសើរឡើង ប្រព័ន្ធដោះស្រាយវិវាទការងារ-សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅ សណ្ឋាគារ រ៉ាហ៊្វល ទ្បឺរ៉ូយ៉ាល់ ភ្នំពេញ។ សន្និសីទនេះ គឺជាវេទិកាមួយដ៏ល្អសម្រាប់អ្នកដែលធ្វើការពាក់ព័ន្ធនឹងវិស័យការងារ ដែលមានសមាសភាពមកពីតំណាងរាជរដ្ឋាភិបាល តំណាងធុរកិច្ច តំណាងសហជីព តំណាងនិយោជក ដៃគូអភិវឌ្ឍ អ្នកច្បាប់ ព្រមទាំងអ្នកឯកទេសផ្នែកទំនាក់ទំនងវិជ្ជាជីវៈអន្តរជាតិដើម្បីជជែកពិភាក្សា ស្វែងយល់ពីគ្នា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រួមគ្នាស្វែងរកដំណោះស្រាយក្នុងការធានាបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក៏ដូចជាចូលរួមបន្តអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងភាពជាដៃគូក្នុងការធ្វើឱ្យ្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និតអស់រយៈពេលប្រមាណជាង ១៣ឆ្នាំ មកហើយ ដើម្បីឆ្ពោះទៅរកប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈមួយល្អប្រសើរ សម្រាប់ទាំងនិយោជក និងកម្មករនិយោជិត។ កិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ រួមទាំងការដោះស្រាយវិវាទការងារ ដោយគិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញា កណ្តាលបានទទួលសំណុំរឿងវិវាទចំនួនជាង ២ ៦៥០ ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករនិយោជិតជាង ១លាននាក់ ហើយទទួលបានអត្រាជោគជ័យចំនួន៧៥% ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យម១៧ថ្ងៃ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានចេញសេចក្តីបញ្ជាឱ្យបញ្ឈប់កូដកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយវិវាទតាមសន្តិវិធី ដោយមានអត្រាជោគជ័យចំនួន ៦៩% ដែលទាំងនេះគឺជាអត្រាជោគជ័យដ៏គួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានទទួលការកោតសរសើរពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ថាជាស្ថាប័នមួយដែលបានផ្តល់យុត្តិធម៌ប្រកបដោយវិជ្ជាជីវៈ និងបានចូលរួមចំណែកជួយដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាពការងារ កំណើនសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែងដែលជាប្រយោជន៏ដល់ កម្មករនិយោជិតនិងនិយោជក។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងការដោះស្រាយវិវាទការងារ ព្រមទាំងទទួលបាននូវទំនុកចិត្ត និងការកោតសរសើរទាំងថ្នាក់ជាតិ និងអន្តរជាតិ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ បន្ថែម ពីលើការដោះស្រាយវិវាទការងាររួម ក៏មានការបើកវគ្គបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការផងដែរ។ សូមបញ្ជាក់ថា សន្និសីទបែបនេះត្រូវបានរៀបចំឡើងចំនួន ៧លើកកន្លងមកហើយ ដោយបានលើកយកប្រធានបទជាច្រើនមកធ្វើការពិភាក្សា នឹងបានផ្តល់នូវអនុសាសន៍ ដូចជាការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងផលិតភាពការងារ ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ការចរចាអនុសញ្ញារួម និងភាពជាតំណាងរបស់សហជីព យន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា កូដកម្ម ជាដើម។ ក្នុងសន្និសីទនាថ្ងៃនេះ ផ្តោតលើប្រធានបទសំខាន់៣ គឺ៖

១-គំរូប្រៀបធៀបពីអន្តរជាតិ-ដំណើរការ និងទំនាក់ទំនង រវាងស្ថាប័នតុលាការការងារ និងអាជ្ញាកណ្ដាល-គណៈកម្មការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងតុលាការសហព័ន្ធ

២-ការពង្រឹង ការផ្ដល់អំណាច និងការពង្រីកសេវាក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង ៣-ការស្វែងយល់អំពីអនាគត និងលទ្ធភាពកៀងគរធនធានសម្រាប់និរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

 



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.