នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកីឡា Real Soccer ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧ ក្នុងគោលបំណង បង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីស្រឡាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព ។ ចំពោះកីឡាករដែលចូលរួមក្នុងការប្រកួតនេះមានចំនួន៤៨០នាក់ ប្រតិភូ៤៨នាក់ សរុបរួម៥២៨នាក់ ក្នុងចំណោម ១៦ក្រុម និងមានចំនួន៦៤ប្រកួត។ សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំបង្កើតនូវព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ “ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្រ្តី និងជាប្រធាន គ.ក.ប” ២លើក “មិត្តភាពយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ២លើក និងបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” ចំនួន៤លើក ដោយលើកទី៤ ឆ្នាំ២០១៦ថ្មីៗនេះ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលចំណាត់ថ្នាក់លេខ១ផងដែរ ៕