Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសលើកទី៣ ស្តីពីបញ្ហាសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧-២០១៩

 Thursday, 22 December 2016 11:20  |    Written by MLVT  |  3407 times  |   Print  |   Email
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសលើកទី៣ ស្តីពីបញ្ហាសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧-២០១៩

នាព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសលើកទី៣ ស្តីពីបញ្ហាសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧-២០១៩ ដែលចុះហត្ថលេខាដោយឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លី ហូស៊ុង (Lee Ho Sung) អនុប្រធានទី ភ្នាក់ងារសុខភាពនិងសុវត្ថិភាពការងារកូរ៉េ។ ក្នុងជំនួបមុនពិធីចុះហត្ថលេខា ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងនូវអំណរគុណចំពោះទីភ្នាក់ងារសុខភាព និងសុវត្តិភាពការងារកូរ៉េ ដែលក្នុងរយៈពេលនៃការអនុវត្តកិច្ចព្រមព្រៀងទាំង ២ លើកកន្លងមក ទទួលបានផ្តល់នូវជោគជ័យ រួមទាំងបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ដែលបានធ្វើអោយសុខភាព និងសុវត្តិភាពការងារនៅកម្ពុជាមានភាពល្អប្រសើរ។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអំពីវឌ្ឍនភាពការងារដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបានទៅតាមអាទិភាពដែលក្រសួងបានដាក់ចេញ ក្នុងនោះការលើកកំពស់សុខភាព សុវត្តិភាពការងារ ជាអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើន ដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ជាយថាហេតុណាមួយ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាមួយនេះឯកឧត្តម ក៏បានអរគុណទីភ្នាក់ងារកូរ៉េ ដែលបានគាំទ្រដល់កម្មវិធីទប់ស្កាត់ការប្រើប្រាស់សារធាតុអាបេស្តូស ការផ្តល់រថយន្តចល័តសម្រាប់បណ្តុះបណ្តាល ព្រមទាំងសំណូមពរដល់ភាគីកូរ៉េ សូមបន្តជួយចែករំលែកនូវបទពិសោធន៍ថ្មីៗទៀត ក៏ដូចជាការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ច ជាពិសេសជួយផ្តល់នូវបទពិសោធន៍ និងឧបករណ៍សុវត្តិភាពមួយចំនួននៅតាមវិស័យឧស្សាហកម្ម ដូចជាឧបករណ៍វាស់ពន្លឺ សំលេង និងសម្ភារៈផ្សេងៗសម្រាប់វិស័យសំណង់ និងរ៉ែ ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្រៅពីមានកិច្ចព្រមព្រៀង ស្តីពីបញ្ហាសុខភាពនិងសុវត្ថិភាពការងារ ជាមួយប្រទេសកូរ៉េ កន្លងមកកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការពលកម្មអន្តរជាតិខាងការងារ(ILO) ដែលជួយទៅលើបទដ្ឋានរៀបចំបទប្បញ្ញត្តិផ្សេងៗទាក់ទងទៅនឹងបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ហើយអ្វីដែលយើងកំពុងធ្វើនាពេលនេះ គឺគម្រោងផ្នែកសំណង់។ ពិធីចុះហត្ថលេខានាពេលនេះជាលើកទី៣ហើយដែលសាធារណៈរដ្ឋកូរ៉េ ធ្វើការចុះកិច្ចព្រមព្រៀងជាមួយព្រះរាជាណាចក្រកម្ពុជា ស្តីពីបញ្ហាសុខភាពនិងសុវត្ថិភាពការងារ ដែលលើកទី១ ឆ្នាំ២០១០-២០១៣ លើកទី២ ឆ្នាំ២០១៣-២០១៦ និងលើកទី៣ ឆ្នាំ២០១៦-២០១៩ ផ្តោតទៅលើការលើកកម្ពស់ផ្នែកសុខភាព និងសុវត្ថិភាពការងារ ដែលភាគីទាំងពីររៀបចំពិធីចុះហត្ថលេខានាពេលនេះ។ កិច្ចព្រមព្រៀងនេះ មានគោលបំណង៖

- លើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការ បណ្តុះបណ្តាលមន្ត្រីអធិការពេទ្យការងារ និងមន្ត្រីជំនាញផ្សេងៗទៀត

- រួមចំណែកលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតនៅតាមកន្លែងធ្វើការតាមរយៈការរៀបចំបោះពុម្ពខិតប័ណ្ណ និងផ្សព្វផ្សាយផ្នែកសុខភាព និងសុវត្ថិភាពការងារ

- បញ្ជូនអ្នកជំនាញផ្នែកសុខភាព និងសុវត្ថិភាពការងារ ដើម្បីមកបណ្តុះបណ្តាលមន្ត្រីកម្ពុជា

- សហការក្នុងការសិក្សាស្រាវជ្រាវ ស្តីពីសុខភាព និងសុវត្ថិភាពការងារ

- ផ្លាស់ប្តូរព័ត៌មាន និងឯកសារបច្ចេកទេស ស្តីពីសុខភាព និងសុវត្ថិភាពការងារ។



Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.