ទីក្រុងញូយ៉ក អង្គការសហប្រជាជាតិនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ (ថ្ងៃទី២២ នៅកម្ពុជា) ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ "គំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងសកល" និងថ្លែងសន្ទរកថានៅក្នុងពិធីនេះ។ កម្ពុជាចូលរួមអបអរសាទរ និងគាំទ្រនូវគំនិតផ្ដួចផ្ដើមនេះ ដើម្បីអនុវត្តគោលដៅទី៨ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ សហប្រជាជាតិ សំដៅជម្រុញកំណើនសេដ្ឋកិច្ច ការងារសមរម្យ និងពង្រឹងផលិតភាព។ គំនិតផ្ដួចផ្ដើមនេះផ្ដល់ ជាប្រយោជន៍ដល់គ្រប់ភាគីតាមរយៈការពង្រឹងយន្តការត្រីភាគី កិច្ចសន្ទនាសង្គមការចចារសមូហភាភាព កិច្ចពិគ្រោះយោបល់ ការផ្លាស់ប្តូរព័តមាន ជាលក្ខណៈពហុភាគីដែលមាន រដ្ឋាភិបាល និយោជក សហជីព និងភាគីផ្សេង។ គំនិតផ្ដួចផ្ដើមនេះស្របនឹងគោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជានិង សំដៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ។