រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេីកទី០២ ឆ្នាំ២០១៦ នៅទីលានបាល់ទាត់ Real Soccer Sport Club ។ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេីកទី០២ ឆ្នាំ២០១៦ ដែលបានរៀបចំឡេីងនាពេលនេះមានសារៈសំខាន់ណាស់ វាជាឧបករណ៍វាស់កម្រិតបច្ចេកទេស របស់ក្រុមនីមួយៗប្រកបដោយសមត្ថភាព និងទេពកោសល្យគ្រប់គ្រាន់ ដេីម្បីត្រៀមលក្ខណៈក្នុងការចូលរួមបាល់ទាត់ពានរង្វាន់ " មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន" លេីកទី៤ ឆ្នាំ២០១៦ ដែលនឹងត្រូវរៀបចំឡេីងនាពេលខាងមុខនេះ ជាពិសេសជាងនេះទៅទៀតគឺការបង្កេីនការទំនាក់ទំនង មិត្តភាព សាមគ្គីភាព រវាងមន្ត្រី និងមន្ត្រី ក្នុងអង្គភាពតែមួយ ក៏ដូចជាមន្ត្រីដែលមិនបានធ្វេីការក្នុងអង្គភាពតែមួយ ឲ្យមានការប្រាស្រ័យទាក់ទងគ្នាបានកាន់តែល្អប្រសេីរ ៕