ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតី បេីកសន្និសិទលេីកទី២ ស្តីពីសារធាតុអាស់បេសស្តូស៍ នៅប្រទេសកម្ពុជា រៀបចំឡេីងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលព័ត៌មានគ្រីសូថាយ៍ នៅសណ្ឋាគារសោម៉ាទេវីអង្គរ ខេត្តសៀមរាប ។ សន្និសីទនេះ មានការចូលរួមពីអ្នកឯកទេសជំនាញផ្នែកសារធាតុអាស់បេសស្តូស៍ ដែលនឹងមកចែករំលែកបទពិសោធន៍ ផ្តល់ការណែនាំ ពុទ្ធិ និងការសិក្សា ស្រាវជ្រាវពាក់ព័ន្ធ ពិសេសផលប៉ះពាល់ចំពោះសុខភាព និងសុវត្ថិភាពការងារ ដែលព័ត៌មានទាំងនេះនឹងពិតជាអាចផ្តល់នូវទស្សនាទានថ្មីៗ ល្អៗ និងជាគន្លឹះសម្រាប់បំពេញបន្ថែមចំណុចខ្វះខាតក្នុងការអនុវត្តការងារកន្លងមក ៕