ក្រុមការងារវេនប្រចាំការថ្ងៃទី២នៃពិធីបុណ្យភ្ជុំបិណ្ឌ បានបំពេញភារកិច្ចប្រចាំការទទួលខុសត្រូវរង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗជាយថាហេតុ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទិដ្ឋភាពជារួមសម្រាប់វេនប្រចាំការក្នុងថ្ងៃទី១ម្សិលមិញ និងថ្ងៃទី២នៃពិធីបុណ្យភ្ជុំបិណ្ឌរបស់ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានសភាពស្ងប់ស្ងាត់ធម្មតា ពោលគឺមិនមានបញ្ហាណាមួយបានកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣
#MLVT