Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

 Friday, 20 January 2023 14:35  |  4462 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ 

 

កន្លងមកដោយអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាន ដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០០។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងទាំងពីរ ម្ចាស់ ឬក៏នាយកសហគ្រាសគ្រឹះស្ថាន ភាគច្រើនបានយល់ដឹង និងចូលរួមអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារកាន់តែល្អប្រសើរ។ 

 

ដើម្បីសំដៅកាត់បន្ថយជាអតិបរិមា និងឈានទៅរកការលុបបំបាត់ នូវការប្រើប្រាស់ហត្ថពលករបរទេសមិនស្របច្បាប់ តាមគោលដៅ ឬទីតាំងអាជីវកម្មនានា តែមិនបានធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់មជ្ឈដ្ឋានជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបមុខរបរ និងធ្វើការស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។ 

 

ផែនការសកម្មភាពនេះ ក៏មានគោលបំណងក្នុងការចូលរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ 

 

ដើម្បីសម្រេចគោលដៅនេះ គណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានដាក់ចេញនូវយុទ្ធនាការប្រតិបត្តិការ ដែលមានរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ដោយបែងចែកជាពីរដំណាក់កាល៖

 

-  ដំណាក់កាលទី១ មានរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ជាដំណាក់កាលធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ដល់សហគ្រាសគ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់ជ្រួតជ្រាប និងចូលរួមអនុវត្ត ព្រមទាំងផ្សព្វផ្សាយបន្តនូវគោលការណ៍ វិធានការដែលច្បាប់បានកំណត់អំពីការងារអធិការកិច្ចហត្ថពលកម្មបរទេស។ 

 

ក្នុងដំណាក់កាលផ្សព្វផ្សាយ តម្រូវឱ្យសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេស បំពេញរបាយការណ៍ស្វ័យប្រកាស អំពីការប្រើប្រាស់ហត្ថពលកម្មបរទេស ដូចដែលមានគំរូផ្តល់ជូន និងត្រូវបញ្ជូនមកវិញ តាមរយៈការងារអធិការកិច្ចហត្ថពលកម្មបរទេស នៅរាជធានី-ខេត្ត ឱ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ 

 

-  ដំណាក់កាលទី២ មានរយៈពេល ៣ខែ ចាប់ពីខែមេសា ដល់បំណាច់ខែមិថុនា ឆ្នាំ២០២៣ ជាដំណាក់កាលចុះអធិការកិច្ចជាក់ស្តែង នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនរបស់ក្រុមការងារ។ 

 

រាល់ពេលចុះប្រតិបត្តិការត្រូវមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង រាជធានី-ភ្នំពេញ។ ក្នុងអំឡុងពេលប្រតិបត្តិការ ម្ចាស់ រឺនិយោជក ត្រូវបង្ហាញវត្តមានពលករបរទេសគ្រប់រូប និងឯកសារពាក់ព័ន្ធរបស់ពួកគេម្នាក់ៗ ដល់ក្រុមអធិការកិច្ចហត្ថពលកម្មបរទេស ស្របតាមខ្លឹមសារដែលបានកំណត់ក្នុងប្រកាសអន្តរ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ក្នុងករណីរកឃើញបទល្មើសដទៃទៀត ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវរាយការណ៍ជូន អភិបាលរាជធានី-ខេត្ត ដើម្បីសុំគោលការណ៍ចាត់វិធានការស្របតាមនីតិវិធីច្បាប់។

 

ចំពោះការអនុវត្តវិធានការពិន័យ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួង ស្តីពី ប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ដោយកំណត់ប្រាក់ឈ្នួលយោងប្រចាំថ្ងៃចំនួន ៨០ ០០០ (ប្រាំបីម៉ឺន) រៀល ជាកម្រិតកំណត់សម្រាប់គណនាការពិន័យជាប្រាក់ទៅតាមទោសប្បញ្ញត្តិក្នុងជំពូកទី៦ នៃច្បាប់ស្តីពីការងារ និងកំណត់ប្រាក់ឈ្នួលយោងប្រចាំថ្ងៃចំនួន ២០០ ០០០ (ម្ភៃម៉ឺន) រៀល ជាកម្រិតកំណត់សម្រាប់គណនាការពិន័យជាប្រាក់ចំពោះបទល្មើសនឹងមាត្រា២៦១ មាត្រា២៦៤ និងមាត្រា៣៧២ នៃច្បាប់ស្តីពីការងារ (ដែលជាបទល្មើសពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេសមិនត្រឹមត្រូវតាមច្បាប់ស្តីពីការងារ)។ តាមរយៈនេះ ការពិន័យលើបទល្មើសនៃការប្រើប្រាស់ហត្ថពលកម្មបរទេសមិនត្រឹមត្រូវនឹងកើនឡើងពី ២ ៥២០ ០០០រៀល ទៅ ១២ ៦០០ ០០០រៀល។ ការដំឡើងនេះមិនមានគោលដៅរកចំណូលថវិកាជាតិដោយការផាកពិន័យទេ តែជាវិធានការដើម្បីទប់ស្កាត់ បទល្មើសដែលត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់គ្រប់សហគ្រាស គ្រឹះស្ថានបានជ្រាប៕


Click to enlarge image IMG_20230120_143053_814.jpg
Click to enlarge image IMG_20230120_143056_504.jpg
Click to enlarge image IMG_20230120_143103_492.jpg
Click to enlarge image IMG_20230120_143106_591.jpg
Click to enlarge image IMG_20230120_143109_092.jpg
Click to enlarge image IMG_20230120_143118_950.jpg
Click to enlarge image IMG_20230120_143125_049.jpg
Click to enlarge image IMG_20230120_143140_589.jpg
Click to enlarge image IMG_20230120_143145_721.jpg
Click to enlarge image IMG_20230120_143148_541.jpg
Click to enlarge image IMG_20230120_143151_752.jpg
Click to enlarge image IMG_20230120_143154_994.jpg
Click to enlarge image IMG_20230120_143157_670.jpg
Click to enlarge image IMG_20230120_143202_108.jpg
Click to enlarge image IMG_20230120_143210_319.jpg
Click to enlarge image IMG_20230120_143212_623.jpg
Click to enlarge image IMG_20230120_143216_564.jpg
Click to enlarge image IMG_20230120_143221_334.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2081.html#sigProId8f708eb90a

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.