Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធីផ្សព្វផ្សាយ ការដាក់ឱ្យ​ប្រើប្រាស់ ផែនការមេ​លើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធីផ្សព្វផ្សាយ ការដាក់ឱ្យ​ប្រើប្រាស់ ផែនការមេ​លើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២

 Thursday, 21 June 2018 16:46  |    Written by MLVT
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា បន្ទាប់ពីបានអនុវត្តប្រកបដោយជោគជ័យនូវផែនការមេលើកទី១ ស្តីពីសុខភាព និងសុវត្ថិភាព ការងារ ឆ្នាំ២០០៩-២០១៣ ផែនការមេលើកទី២នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានរៀបចំឡើងដោយមានការសិក្សាផ្អែកលើលទ្ធផលនៃការអនុវត្តផែនការមេលើកទី១ ការពិគ្រោះយោបល់ត្រីភាគី ការចូលរួមពីភាគី និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងមន្ត្រីក្រោមឱវាទនាយកដ្ឋានពេទ្យការងារ និង អង្គការអន្តរជាតិខាងការងារ ដែលបានឯកភាព និងសម្រេចដាក់ចេញនូវសកម្មភាពជាអាទិភាព ចំនួន៦ សម្រាប់ចង្អុលបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធ យកទៅពង្រីកផែនការសកម្មភាព សំដៅបង្កើនប្រសិទ្ធភាពការងារនៅក្នុងវិស័យសុខភាព និងសុវត្ថិភាព ការងារឱ្យស្របតាមការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចសម្រាប់ កម្មករនិយោជិតនៅគ្រប់មុខវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ផែនការមេលើកទី២នេះ នឹងបំពេញតួនាទីជាផែនទីបង្ហាញផ្លូវ និងកាលានុវត្តភាព ដែលជាការប្តេជ្ញា របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណង ដើម្បីបង្កើតឱ្យមាន បរិយាកាសការងារល្អប្រកបដោយសុខភាព និងសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតទាំងអស់ តាមរយៈការធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវការពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំដើម្បីស្វែងរកមធ្យោបាយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលបំណងអាទិភាពចំនួន ៦ចំណុច រួមមាន៖ - គោលបំណងទី១៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារជាតិ - គោលបំណងទី២៖ ពង្រឹងការងារអធិការកិច្ច និងការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាព ការងារ - គោលបំណងទី៣៖ ជំរុញអង្គការនិយោជក និងអង្គការកម្មករនិយោជិតចូលរួមសកម្មភាព សុខភាព និងសុវត្ថិភាពការងារ - គោលបំណងទី៤៖ រៀបចំ និងអនុវត្តកម្មវិធីពិសេសសម្រាប់មុខរបរគ្រោះថ្នាក់ - គោលបំណងទី៥៖ ជំរុញឱ្យមានការការពារផ្នែកសុខភាព និងសុវត្ថិភាពការងារ ដល់ សហគ្រាស ខ្នាតតូច និងមធ្យម និងកន្លែងធ្វើការនៅតាមជនបទ និងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ - គោលបំណងទី៦៖ គាំទ្រ និងជំរុញកិច្ចសហការផ្នែកសុខភាព និងសុវត្ថិភាពការងារលើ ការងារកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគ្រាស គ្រឹះស្ថាន លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ផ្តល់សេវាសុខភាពដោយឥតគិត ថ្លៃ ជូនកម្មករនិយោជិត តាមរោងចក្រ សហគ្រាស និងតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ កម្មវិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ រួមនឹងសប្បុរសជននានា និងក្រសួងសុខាភិបាល បានចុះពិនិត្យនិងព្យាបាលផ្ទាល់ជូនបង ប្អូនកម្មករ និយោជិតជាបន្តបន្ទាប់។ តាមរយៈផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ ក្រសួង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដៃគូជាតិ និងអន្តរជាតិទាំងអស់ ដើម្បី អនុវត្តផែនការមេលើកទី២នេះឱ្យទទួលបានជោគជ័យ សំដៅពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និង សុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់សហគ្រាស គ្រឹះស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី អរគុណដល់ក្រសួងស្ថាប័ន អង្គការនិយោជក អង្គការកម្មករនិយោជិត និងអង្គការដៃគូពាក់ព័ន្ធដែលបានចូលរួមក្នុងការផ្តល់យោបល់ និងធាតុចូល ជាពិសេសអង្គការអន្តរជាតិខាងការងារជប៉ុនដែលបានគាំទ្រទាំងថវិកា និងបច្ចេកទេសដើម្បីឱ្យផែនការមេលើកទី២ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២លេចជារូបរាងឡើង។ ឯកឧត្តមសង្ឈឹមយ៉ាងមុតមាំថា ផែនការមេលើកទី២នេះ នឹងត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំ ទូលាយ និងបង្កភាពងាយស្រួលដល់ភាគីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់សម្រាប់យកទៅកសាងផែនការ សកម្មភាពលម្អិតក្នុងការលើកកម្ពស់ និងកែលំអប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថាកន្លែងធ្វើការ នឹងរក្សាបាននូវបរិយាកាសការងារល្អដែល មានសុខភាព និងសុវត្ថិភាព និងកំណើនផលិតភាពឈានទៅកសាងវប្បធម៌សុខភាព និងសុវត្ថិភាព ការងារនៅកន្លែងធ្វើការនាពេលអនាគត។...
Read more...
ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យ​លោក​ជំទាវ Chen Xu ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​សកល​វិទ្យាល័យTsinghua ចូល​ជួប​សម្តែង​ការគួរសម

ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យ​លោក​ជំទាវ Chen Xu ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​សកល​វិទ្យាល័យTsinghua ចូល​ជួប​សម្តែង​ការគួរសម

 Thursday, 21 June 2018 12:59
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យលោកជំទាវ Chen Xu ប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យា ល័យ Tsinghua រ...
Read more...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​កូន​ក្មួយ​កម្មករ​ជាង​១ម៉ឺននាក់​នៅ​ខេត្ត​តាកែវ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​កូន​ក្មួយ​កម្មករ​ជាង​១ម៉ឺននាក់​នៅ​ខេត្ត​តាកែវ

 Wednesday, 20 June 2018 14:02
នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្...
Read more...
Last modified on Wednesday, 20 June 2018 14:17
សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ Po. Gen. ADUL SANGSINGKEO រដ្ឋមន្ត្រីក្រសួងការងារថៃ

សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ Po. Gen. ADUL SANGSINGKEO រដ្ឋមន្ត្រីក្រសួងការងារថៃ

 Monday, 18 June 2018 19:25  |    Written by MLVT
សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

 Monday, 18 June 2018 09:36  |    Written by MLVT
នៅកម្ពុជាបច្ចុប្បន្នមានការងារ ១០ប្រភេទ ដែលថៅកែពិបាករកកម្លាំងពលកម្ម

នៅកម្ពុជាបច្ចុប្បន្នមានការងារ ១០ប្រភេទ ដែលថៅកែពិបាករកកម្លាំងពលកម្ម

 Saturday, 16 June 2018 16:24
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ( National TVET Day) លើកទី១ ឯកឧត្តមបណ្ដិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង...
Read more...
Last modified on Saturday, 16 June 2018 16:43
ជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ហើយទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ ( National TVET Day) នឹងបំភ្លឺប្រាប់មហាជនកាន់តែច្បាស់ពីតម្រូវការនេះ

ជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ហើយទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ ( National TVET Day) នឹងបំភ្លឺប្រាប់មហាជនកាន់តែច្បាស់ពីតម្រូវការនេះ

 Friday, 15 June 2018 14:04
(ភ្នំពេញ)៖ ក្នុងពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ( National TVET Day) ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្...
Read more...
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចកំណាត់ផ្លូវជាតិលេខ៤ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចកំណាត់ផ្លូវជាតិលេខ៤ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

 Friday, 15 June 2018 12:27  |    Written by MLVT
សេចក្ដី​ជូន​ដំណឹងដល់​ម្ចាស់​ និង​នាយករោងចក្រ​ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាតឱ្យ​កម្មករ​និយោជិតបានឈប់សម្រាកចំនួន​០៣ថ្ងៃ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាល​ទី៦​

សេចក្ដី​ជូន​ដំណឹងដល់​ម្ចាស់​ និង​នាយករោងចក្រ​ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាតឱ្យ​កម្មករ​និយោជិតបានឈប់សម្រាកចំនួន​០៣ថ្ងៃ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាល​ទី៦​

 Wednesday, 13 June 2018 20:12  |    Written by MLVT
សារលិខិត​ របស់សម្ដេច​អគ្គមហា​សេនា​បតីតេជោ​​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណា​កម្ពុជា ក្នុងឳកាស​ទិវាជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ល់ើកទី១ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨

សារលិខិត​ របស់សម្ដេច​អគ្គមហា​សេនា​បតីតេជោ​​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណា​កម្ពុជា ក្នុងឳកាស​ទិវាជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ល់ើកទី១ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨

 Wednesday, 13 June 2018 18:28  |    Written by MLVT
  • 217
  • 218
  • ...
  • 220
  • 221
  • 222
  • 223
  • 224
  • ...
  • 226
Page 222 of 310

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.